ចេញ​ក្រៅ​អត់​បាន​ដោយ​សារ​​កូរ៉ូណា! បុរស​ចិន​រក​បាន​១១​ម៉ឺន​ដុល្លារ​ក្នុង​១​យប់ ដោយ live ខ្លួន​ឯង​ដេក លើ Tiktok

  • 2020-03-05 04:40:09
  • ចំនួនមតិ 1 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ


គោលដៅ​ដំបូង​របស់​បុរស​មក​ពី​ប្រទេស​ចិន​នេះ គ្រាន់​តែ​អផ្សុក​ពេក​ក៏​ live វីដេអូ​លេង តែ​លោក​មិន​នឹក​ស្មាន​ថា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដល់​ថ្នាក់​នេះ​ឡើយ។

ដោយ​សារ​តែ​វីរុស​កូរ៉ូណា​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ប្រទេសចិន រដ្ឋាភិបាលចិន​បាន​សម្រេច​ចិត្ត​ឲ្យ​ប្រជាជន​មិន​ចេញ​ក្រៅ​ច្រើន​ក្នុង​​អំឡុង​ពេល​នេះ។ ដោយ​សារ​តែ​មិន​មាន​អ្វី​ធ្វើ​ច្រើន ប្រជាជន​ជា​ច្រើន ចាប់​ផ្ដើម​បែរ​មក​រក​បណ្ដាញ​សង្គម​ប្រភេទ​វីដេអូ​ដើម្បី​កម្សាន្ត​អារម្មណ៍​កុំ​ឲ្យ​ធុញ​ពេក។ ដោយ​តួ​លេខ​ជាក់​ស្ដែង បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​អ្នក​មើល​កម្មវិធី Tiktok និង Kuaishow បាន​កើន​ឡើង​ដល់​ទៅ​៧០​%។ ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​មើល​នេះ បុរស​ម្នាក់​បាន​រក​លុយ​បាន​រាប់​ម៉ឺន​ដុល្លារ​ដោយ​ការ​ Live ពេល​ខ្លួន​កំពុង​ដេក។

តាម​នោះ​ដែរ តួ​សម្ដែង​ជំនួស​ម្នាក់​ឈ្មោះ Yuan San មក​ពី​ខេត្ត Si Chuan ប្រទេស​ចិន បាន Live ​ខ្លួន​ឯង​កំពុង​ដេក​នៅ​លើ Tiktok ។ ក្រោយ​ពេល​ងើប​ឡើង លោក​បាន​ភ្ញាក់​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ថា​មាន​មនុស្ស​រាប់​សែន​នាក់​បាន​មើល​វីដេអូ​របស់​ខ្លួន ហើយ​មាន​អ្នក​តាម​ដាន​ខ្លួន​៨​សែន​នាក់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ទទួល​បាន​កាដូ​រហូត​ដល់ ៧៦៨០០​យាន់ (១១០០០​ដុល្លារ)។ នៅ​ថ្ងៃ​បន្ទាប់​​ ក្នុង​ការ​ Live ​ពេល​​ខ្លួន​គេ​ងនោះ លោក​ទទួល​បាន​ការ​មើល​១៨​លាន​ដង។ ទោះ​បី​ជា​ម៉ោង​ទើប​តែ​៥​ល្ងាច​ក៏​ដោយ មនុស្ស​ជា​ច្រើន​បាន​ប្រាប់​ឲ្យលោក​ទៅ​គេង​ទៅ ដើម្បី​មើល។

លោក​មិន​នឹក​ស្មាន​ថា មនុស្ស​ជា​ច្រើន​ក៏​ធុញ​ទ្រាន់​ដូច​ជា​លោក​ដែរ​នោះ​ទេ ដែល​សូម្បី​តែ​ការ Live​លោក​គេង​ក៏​មាន​អ្នក​មើល​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

;