ចេញលក់នៅខ្មែរជាងកន្លះខែ Galaxy Z Flip ធ្លាក់ថ្លៃជិត ១ពាន់ដុល្លារ

  • 2020-03-06 07:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ទូរសព្ទ​ដែល​មាន​រាង​តូច​នៅ​ពេល​បត់ Samsung Galaxy Z Flip បានបង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា កាល​ពី​ថ្ងៃ​ទី ១៧ កុម្ភះ ជាមួយ​តម្លៃ​ខ្ទង់ ២ ៥៥០ដុល្លារ។

គិត​ត្រឹម​ថ្ងៃ​នេះ Galaxy Z Flip បាន​ធ្លាក់​ថ្លៃ​នៅ​សល់​ជាង ១៨០០ដុល្លារ។ Galaxy Z Flip ជា​ប្រភេទ​នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​គឺ​មាន​អេក្រង់​តូច​មួយ ដែល​សម្រាប់​បង្ហាញ​ព័ត៌មាន លើ​ស​ពី​នេះ​ក៏​អាច​ប្រើ​សម្រាប់​ថត Selfie ផង​ដែរ។​

ទូរសព្ទ​នេះ​ប្រើ​ប្រាស់​អេក្រង់ AMOLED មាន​ទំហំ ៦,៧ អ៊ីញ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB។ កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន ប្រើ​ប្រាស់​ថាមពល​ថ្ម ៣៣០០ mAh៕

ប្រភព៖ ពីហាង គួង អុី (តម្លៃអាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ)។

អត្ថបទ៖ ម៉េងងី

;