សម្តេច ហ៊ុន សែន ទម្លាយថា កម្ពុជាត្រៀមបម្រុង ៨០០ ទៅ ២ពាន់លានដុល្លារ បើវិបត្តិកូរ៉ូណាអូសបន្លាយ
- 2020-03-10 02:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ទម្លាយថា កម្ពុជាត្រៀមបម្រុង ៨០០ ទៅ ២ពាន់លានដុល្លារ បើវិបត្តិកូរ៉ូណាអូសបន្លាយ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងអំឡុងមានវិបត្តិវីរុសកូរ៉ូណាថ្មី COVID-19 កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ ទៅ ២ពាន់លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិ បើវិបត្តិនេះបន្តអូសបន្លាយរយៈពេលវែង។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបម្រុងទុកថវិកាតាមសេណារីយ៉ូទីមួយ និងទីពីរ។ បើវិបត្តិអូសបន្លាយ ៦ខែ គឺត្រៀមថវិកាប្រមាណ ៨០០លានដុល្លារដើម្បីស្រោចស្រង់សេដ្ឋកិច្ច។ ប្រសិនបើវាកើតដល់មួយឆ្នាំ តើកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់នៅប៉ុណ្ណា ហើយយើងត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា។ អ៊ីចឹង វាស្ថិតនៅចន្លោះ ពី ៨០០លាន ទៅ២ពាន់លានប៉ុណ្ណឹង ដែលយើងត្រៀមបម្រុង»។
យ៉ាងណាមិញ សម្តេច ហ៊ុន សែន ជឿជាក់ថា ពិភពលោកនឹងខិតខំដោះស្រាយបញ្ហានេះ៕