សម្តេច​តេជោ៖ នាវាដឹកវត្ថុធាតុដើមពីចិន ៥គ្រឿង ចូលចតនៅកំពង់ផែ​ក្រុងព្រះសីហនុហើយ

  • 2020-03-10 02:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​មីនា ឆ្នាំ​២០២០ ក្នុងពេល​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់និស្សិតវិទ្យាស្ថាន​វ៉ាន់ដា នៅ​កោះពេជ្រ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ថា នាវា​ដឹកជញ្ជូន​ចំនួន​៧គ្រឿង​ដែល​ដឹក​វត្ថុធាតុដើមពីប្រទេសចិន ​សម្រាប់ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា កំពុង​ដឹក​ចូល​មកផែកម្ពុជា​ជា​បន្តបន្ទាប់។ ក្នុងនោះ​គឺមាន ៥គ្រឿង​បាន​ចូលចត​នៅកំពង់ផែ​ក្រុងព្រះសីហនុ​ហើយ និង ២គ្រឿង​ទៀតចត​នៅកំពង់ផែវៀតណាម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅទីតាំង​ក្រុងបាវិត ខេត្ត​ស្វាយរៀង។

សម្តេចតេជោ បានសុំឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ខាង​កំពង់ផែ និង​គយ ត្រូវធ្វើយ៉ាងណា​សម្រួល​ដល់ការដឹកជញ្ជូននេះ ឱ្យ​ដល់​រោងចក្រ​បានឆាប់​រហ័សបំផុត។

«សូមអរគុណមិត្តចិន​រួមទាំង​អ្នកវិនិយោគ​គិន និង​ក្រុមហ៊ុន​ចិន​ទាំងអស់ ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជា ឱ្យ​បានទាន់​ពេលវេលា»៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;