ត្រីមាសទី១ ឆ្នាំ២០២០ វិស័យដឹកជញ្ជូនផ្លូវអាកាស អាស៊ី-ប៉ាស៊ីហ្វិក ខាងបង់ជាង ៣ពាន់លានដុល្លារ

  • 2020-03-10 04:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែល​ហៅ កាត់​ថា IATA បានចេញរបាយការណ៍មួយ នៅថ្ងៃទី១០ មីនានេះ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងខាងបង់ទឹកប្រាក់ ប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ស្មើ​នឹង២៤% នៅត្រីមាសទី០១ នៃឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងរយៈដូចគ្នា កាលពីត្រីមាសទី១ នៃ​ឆ្នាំ២០១៩កន្លងទៅ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែល​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg ។

ក្រុម​ប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Airport Council International (ACI) Asia-Pacific) បានឲ្យដឹងថា ការចរាចរណ៍របស់អ្នកដំណើរ នៅតាមអាកាសយានដ្ឋាននានា នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ ប្រហាក់​ប្រហែល​នឹង​ការ​រំពឹង​ទុក របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។

IATA បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹង​ខាង​បង់​ទឹក​ប្រាក់​កាន់​តែ​ច្រើន​ថែមទៀត នៅត្រីមាសទី២ និងប្រចាំឆ្នាំ២០២០នេះ ប្រសិនបើការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តអូសបន្លាយរយៈពេលយូរ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

;