រាជិនី​សម្រស់​ថ្មី​ចិន ទំពា​ម្ហូប​មួយ​ម៉ាត់​៣២​ដង ដើម្បី​រក្សា​រាង​ ៣៨​គីឡូក្រាម

  • 2020-03-20 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទម្ងន់​ខ្លួន​ប្រាណ​ក្រោម​ ៤០​គីឡូ​របស់​តារា​សម្ដែង និង​ចម្រៀ​ង​ស្រី​ល្បី​ឈ្មោះ​ចិន Ju Jing Yi បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ឡើយ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​ថា រាជិនី​សម្រស់​ថ្មី​របស់​ចិន តារា​សម្ដែង​ស្រី Ju Jing Yi កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឡាយ​ផ្ទាល់លើ​បណ្ដាញ​សង្គម​ដើម្បី​ជជែក​នឹង​អ្នក​គាំទ្រ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ក្នុង​វីដេអូ​នេះ គេស​ង្កេត​ឃើញ​​ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ បាន​ញ៉ាំ​នំប៉័ង​មួយ​ម៉ាត់ ប៉ន្តែ​ទំពា​យ៉ាង​យូរ។ អ្នក​គាំទ្រ​វៃ​ភ្នែក​បាន​ឃើញ​ថា ក្នុង​នំប៉័ង​មួយ​ម៉ាត់​នេះ តួ​រឿង ពស់​ស​ពស់​ខៀវ បាន​ទំពា​ដល់​ទៅ​៣២​ដង។

នេះ​គឺ​ជា​វិធី​ញ៉ាំ​របស់​តារា​ស្រី​ៗ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក្សា​បាន​ទម្ងន់​ស្គម​បំផុត​របស់​ខ្លួន។ ជាក់​ស្ដែង ទោះ​បី​ជា​មាន​កម្ពស់ ១.៦០ម តែ Jing Yi មាន​ទម្ងន់​ត្រឹម​តែ​ ៣៨.៥​ គីឡូ​ប៉ុណ្ណោះ។ ទោះ​បី​ជា​មាន​រាង​ស្គម​ខ្លាំង​បែប​នេះ​ក្ដី តែ​ក្នុង​បទ​សម្ភាសន៍​នានា ស្រី​ស្អាត​រូប​នេះ​បាន​បដិសេធ​រឿង​ខ្លួន​ញ៉ាំ​តិច​ដើម្បី​សម្រក​រាង ដោយ​នាង​ថា នាង​ញ៉ាំ​ធម្មតា ហើយ​មក​ពីនាង​មក​ពី​ខេត្ត Si Chuan ទើប​ឆ្អឹង​របស់​នាង​តូច​ជាង​អ្នក​មក​ពីតំបន់​ដទៃ។

យ៉ាងណាក្ដី​ មនុស្ស​ជាច្រើន​បាន​ជឿជាក់​ថា គឺ​មក​ពី​នាង​ញ៉ាំតម​ច្បាស់​ណាស់ ទើប​អាច​មាន​ចង្កេះ​អង្ក្រង​យ៉ាង​នេះ៕

អានបន្ត៖ ​ ម៉ារីម៉ា ធ្លាយ​រូប​ដក់​ភ្នែក​ធំ មុខ​ស្លេកស្លាំង ពេល​អត់​ផាត់​មុខ​សោះ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

;