ទោះកូរ៉ូណាឆ្លងសាហាវ តែជនជាតិកូរ៉េនៅតែមាន​វិធីមើលកុនដោយសុវត្ថិភាព

  • 2020-03-24 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្តជាច្រើនគ្រឿងបានបន្តកន្ទុយគ្នានៅពីមុខរោងកុន ដែលគេហៅថា Drive-In Cinema ក្នុងទីក្រុងសេអ៊ូល ស្របពេលប្រទេសកូរ៉េមានការវាយលុកដោយសារមេរោគឆ្លង COVID-19 ហើយវិធីមើលកុនបែបនេះពិតជាផ្ដល់សុវត្ថិភាពដល់អ្នកមើលទាំងអស់។

ដោយសារប្រទេសកូរ៉េ ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការគំរាមកំហែងពីជំងឺឆ្លងដ៏សាហាវ COVID-19 ទើបមានការប្រកាស និងសំណូមពរកុំឲ្យមានការប្រមូលផ្ដុំគ្នា ព្រោះអាចបណ្ដាលឲ្យមានករណីឆ្លងដោយមិនដឹងខ្លួន ដោយប្រការណាមួយ។ ប៉ុន្តែសម្រាប់ជនជាតិកូរ៉េវិញ ត្បិតមានការហាមប្រាមមែន តែពួកគេនៅតែមានមធ្យោបាយឆ្លាតវៃក្នុងការទទួលបានភាពសប្បាយរីករាយ នោះគឺទៅមើលកុនពីក្នុងឡានទាំងមានផាសុកភាព និងអង្គុយសម្រាកទាំងគ្មានបារម្ភថាអាចឆ្លងមេរោគឡើយ។

បុគ្គលិកម្នាក់មកពីរោងកុនឡានបើកចូលបាន បាននិយាយថា អត្រាលក់ប្រចាំថ្ងៃកើនឡើងពី ១០ ទៅ ២០ភាគរយ ហើយសំបុត្រលក់អស់គ្មានសល់នៅចុងសប្ដាហ៍។ ឯខាងក្រុមការងាររោងកុនទទួលបានការហៅចូលសួរនាំព័ត៌មានជាច្រើនឥតដាច់។

គ្មានមធ្យោបាយរីករាយនឹងជីវិតខាងក្រៅណាល្អជាងនេះទេ ហេតុនេះទើបមនុស្សជាច្រើនសម្រុកទៅមើល។ចំណែកការប្រគំតន្ត្រី និងកម្មវិធីដែលតម្រូវឲ្យមានអ្នកចូលរួមទាំងប៉ុន្មានត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ចៀសវាងមានការឆ្លង៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ យី សុធារី

;