Oppo Find X2 Pro មានលក់មួយទឹកតម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2020-03-24 03:19:45
  • ចំនួនមតិ 1 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ស្មាតហ្វូន​លំដាប់​កំពូល OPPO Find X2 Pro ដែល​បាន​ប្រកាស​ចេញ​លក់កាលពី​ចុង​ខែ មីនា ជា​មួយតម្លៃ​កប់ជាង​ពាន់​ដុល្លារ កំពុងទាញចិត្ត​អ្នក​គំាទ្រ​ទូទាំងប្រទេសកម្ពុជា​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង។

Find X2 Pro ជា​ស្មាតហ្វូន​មានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល120ហឺត និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED សម្គាល់ការប៉ះបញ្ជារហ័សទាន់ចិត្ត។ តាម​ប្រភព​ពី​ក្រុម​ហ៊ុនចេញលក់​តាម​ហាង Find X2 Pro មាន​តម្លៃ ១ ២៩៩ដុល្លា មក​ជា​មួយ​ RAM12GB អង្គផ្ទុកទិន្នន័យ 512GB។

ចេញ​លក់​តាមហាង និង​បាន​ដល់​ដៃ​អ្នក​ប្រើ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង Find X2 Pro មាន​លក់​មួយ​ទឹក។ តាម​ប្រភព​ពី​ហាង​សុខលី Find X2 Pro មាន​មួយទឹក​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១ ១៥០ ដុល្លារ ប្រភេទ RAM12GB អង្គផ្ទុកទិន្នន័យ 512GB ពណ៌ទឹក​ក្រូច។

Find X2 Pro មានពីរពណ៌ គឺពណ៌ខ្មៅខាប់និង ពណ៌ទឹកក្រូច និងមានកាមេរ៉ាមេមានទំហំ ៤៨ មេហ្គាភីកសែល កាមេរ៉ាទី២ ទំហំ ៤៨ មេហ្គាភិកស៊ែល កាមេរ៉ាទី៣ ទំហំ១៣មេហ្គាភិកស៊ែល ជាកាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom។ Find X2 Pro ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865ដំណើរការដោយ ColorOS 7.1 (Android 10) មានថាមពលថ្ម 4260mAh៕

អត្ថបទ៖ ម៉េងងី

;