COVID-19៖ អតីត​ប្រធាន​ក្លឹប Real Madrid កំពុងស្ថិត​នៅ​បន្ទប់ ICU

  • 2020-03-24 03:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Fernando Martín អតីត​ប្រធាន​ក្លឹប Real Madrid កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ Puerta de Hierro ​នៅទីក្រុង Madrid ​ប្រទេស​អេស្ប៉ាញ។ ស្ថានភាព​ជំងឺ​របស់​លោក​ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​រាយ​ការ​ណ៍​ថា ធ្ងន់​ធ្ងរ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​ដែល​វាយ​លុក​ប្រទេស​អេស្ប៉ាញ​យ៉ាង​ដំណំ​។

លោក Fernando Martín
អតីត​ប្រធានក្លឹប​វ័យ ៧២ ឆ្នាំ​ខាងលើ ធ្លាប់​កាន់​តំណែង​បាន ២ ខែ​អំឡុង​ឆ្នាំ​ ២០០៦ ​មុន​នឹង​លោក Florentino Pérez (ប្រធានក្លឹប​បច្ចុប្បន្ន) ចូល​កាន់​តំណែង​។

នេះ​ជា​ដំណឹង​ដ៏​សោកសៅមួយ​ បន្ទាប់​ពីអតីត​ប្រធាន​ក្លឹប លោក Lorenzo Sanz ទើប​នឹង​ទទួល​មរណភាព កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ យ៉ាងណា សូម​រង់ចាំ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​បន្ត​ទៀត​ពី​ក្រុម​គ្រូពេទ្យ៕

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;