កីឡាករ​តែ​ម្នាក់​គត់ ក្នុង​ប្រវត្តិសាស្រ្ត​​អាចស៊ុត​ចូល​ទាំង EL Clasico និង Milan derby (មានវីដេអូ)

  • 2020-03-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ronaldo Nazário សញ្ជាតិ​ប្រេស៊ីល ដែល​បាន​ចូលនិវត្តន៍​ពី​បាល់​ទាត់កាលពីឆ្នាំ ២០១១ បន្សល់​ទុកនូវ​ស្នាដៃ​ឈ្នះ​ពាន​ជាច្រើន​ជាមួយនឹងប្រទេសកំណើត។ ចំណែកសម្រាប់ក្លឹបអាជីពវិញ Ronaldo ក៏​បន្សល់​ទុក​នូវ​អនុស្សាវរីយ​យ៉ាង​សន្ធឹក​ដូច​គ្នា។ ​ការ​ផ្ទេរ​ចេញពី​ក្លឹប​មួយ​ទៅ​ចូល​ក្លឹប​មួយ​ទៀត​ជាគូ​ប្រជែង ម្ចាស់​ពាន Ballon d'or រូប​នេះ មិន​ត្រូវ​បាន​អ្នកគាំទ្រ​ស្អប់នោះ​ទេ ត្រឡប់​ទៅ​​ជារីករាយ​ដែល​បាន​ឃើញ​​​បញ្ចេញ​ទេពកោសល្យ​លើ​ទីលាន។

រូបថត៖ The Football Arena
ជាក់ស្ដែង​ការ​ស៊ុត​បញ្ចូល​ទី​ទាំងជំនួប El Clasico រវាងក្រុម Barcelona ទល់ Real Madrid និងជំនួប Milan derby រវាង AC ទល់នឹង Inter Milan។ វាគឺជាកំណត់ត្រាដ៏អស្ចារ្យ​ជាប្រវត្តិសាស្រ្តកីឡាបាល់ទាត់ ដែលកន្លងមក ទើប​នឹង​មាន​កីឡាករ​តែ​ម្នាក់​គត់​ អាច​ធ្វើ​​បែប​នេះបាន៕

ទស្សនាវីដេអូ(Watch on YouTube)៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;