មនុស្ស​១​ប្រភេទ​នេះ បើ​ឆ្លង​វីរុស​កូរ៉ូណា ភាគច្រើន​ដឹង​តែ​ឈឺ​ធ្ងន់!

  • 2020-03-25 00:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​បាន​ព្រមាន​ថា អ្នក​ជំងឺ​កូវីដ​១៩ ដែល​​ជា​អ្នក​ជក់​បារី មាន​​ភាគរយ​ខ្ពស់​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​បណ្ដា​អ្នក​ជំងឺ​​ដទៃ​ទៀត។ នេះ​បើ​ផ្អែក​ទៅ​​តាម​ទិន្នន័យ​នៃ​​អ្នក​​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​ចិន នា​ពេល​កន្លង​មក ដែល​​លើក​ឡើង​ដោយ​លោក​វេជ្ជ​បណ្ឌិត J. Taylor Hays នាយក​មជ្ឈមណ្ឌល​ Nicotine Dependence នៃ​គ្លីនិក Mayo ទីក្រុង Rochester រដ្ឋ​ញ៉ូវយ៉ក និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យ​ពេទ្យ Mayo Clinic។

ការ​សិក្សា​មួយ​នៅ​ក្នុង​សៀវភៅ New England Journal of Medicine បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ​១៩ ចំនួន ១០៩៩​នាក់ ក្នុង​ប្រទេស​ចិន មាន​ ១៧៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្នុង​នោះ​ទៀត​សោត​មាន ១៦,៩% ជា​អ្នក​ជក់​បារី និង ៥,២% ជា​អ្នក​ធ្លាប់​ជក់​បារី​ពី​មុន​មក។ កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ក្នុង​ចំណោម​ក្រុម​អ្នក​ជំងឺ​​ដែល​ត្រូវ​​​បំពាក់​​ឧបករណ៍​បំពង់​ខ្យល់​ជំនួយ និង​ទទួល​មរណភាព គឺ​មាន​ចំនួន ២៥,៥% ជា​អ្នក​ជក់​បារី។

ទិន្នន័យ​ដែល​ស្រង់​ចេញ​ពី​ប្រទេស​ចិន​នេះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ទៅ​នឹង​របាយការណ៍​អ្នក​ស្លាប់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​ថា​ អ្នក​ជក់​បារី​គឺ​​ទំនង​ជា​មាន​អត្រា​រស់​ទាប​ជាង​អ្នក​ជំងឺ​កូវីដ​១៩ ដែល​មិន​ធ្លាប់​ជក់​បារី។ មូលហេតុ​គឺ​ដោយ​សារ​តែ​​កោសិកា​សួត​របស់​អ្នក​ជក់​បារី​ធ្លាប់​ទទួល​ផល​ប៉ះពាល់ ដូច្នេះ​ហើយ​ងាយ​រង​គ្រោះ​ជា​ទី​បំផុត​ពី​វីរុស​កូរ៉ូណា៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;