រាជធានី-ខេត្ត នៅកម្ពុជា ដែលមានអ្នកកើតជំងឺកូវីដ១៩ ត្រឹមថ្ងៃទី ២៥ មីនា

  • 2020-03-26 00:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា គិត​ត្រឹម​យប់ ថ្ងៃទី​ ២៥ មីនា​ ២០២០​ កម្ពុជា​រកឃេីញអ្នកជំងឺ​កូវីដ១៩ ចំនួន ៥នាក់បន្ថែម​ទៀត​ (បារាំង២​ ខ្មែរ៣) សរុបទាំងអស់មានចំនួន​ ៩៦ករណី​​ និង បានព្យាបាលជាសះស្បេីយចំនួន ៤នាក់ទៀត​។

ក្នុង​នេះ​កម្ពុជាមាន ១៣ រាជធានី​ខេត្ត​ដែល​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ រួម​មាន៖

១. រាជធានី​ភ្នំពេញ មានចំនួន ១៣នាក់ អ្នកជាសះស្បើយ ៣នាក់

២. ខេត្ត​ព្រះ​សីហនុ មានចំនួន ៣៦នាក់ អ្នកជាសះស្បើយ ១នាក់

៣. ខេត្ត​សៀមរាប មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន

៤. ខេត្តកំពង់ចាម មានចំនួន ១៥នាក់ អ្នកជាសះស្បើយ គ្មាន

៥. ខេត្តបាត់​ដំបង មានចំនួន ៨នាក់ អ្នកជាសះស្បើយ ២នាក់

៦. ខេត្តព្រះវិហារ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

៧. ខេត្ត​បន្ទាយមានជ័យ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

៨. ខេត្ត​កំពង់ឆ្នាំង មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន

៩. ខេត្ត​កំពត់ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

១០. ខេត្ត​ត្បូង​ឃ្មុំ មានចំនួន ៤នាក់ អ្នកជាសះស្បើយ ៣នាក់

១១. ខេត្ត​កែប មានចំនួន ៤នាក់ ជាសះស្បើយ គ្មាន

១២. ខេត្ត​កោះកុង មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

១៣. ខេត្ត​កណ្ដាល មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បាន​បញ្ជាក់ថាកម្ពុជា ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;