រោងចក្រ​ផលិត​ម៉ាស់​គ្រប់ប្រភេទ នឹង​លេចរូបរាងឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣

  • 2020-03-26 00:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ «វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ» ជូនដល់​ក្រុមហ៊ុន «HK BURLTEX MANUFACTORY CO., LTD» លើ​គម្រោង​ផលិត​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ម៉ាស់​គ្រប់ប្រភេទ។

គម្រោង​នេះ មាន​ទីតាំង​ស្ថិតនៅសួន​ឧស្សាហកម្ម​វឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;