មិនត្រឹមតែកម្ពុជាទេ! ចិន បានផ្តល់ជំនួយបន្ទាន់សម្រាប់ប្រយុទ្ធកូវីដ១៩ ដល់ប្រទេសជាង ៨០ផ្សេងទៀតឯណោះ
- 2020-03-26 02:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែកម្ពុជាទេ! ចិន បានផ្តល់ជំនួយបន្ទាន់សម្រាប់ប្រយុទ្ធកូវីដ១៩ ដល់ប្រទេសជាង ៨០ផ្សេងទៀតឯណោះ
ចន្លោះមិនឃើញ
រដ្ឋាភិបាលចិន បានផ្តល់ជំនួយបន្ទាន់ដល់ប្រទេសចំនួន៨៣ និងអង្គការសុខភាពពិភពលោក ដូចជា ឧបករណ៍រកមេរោគ ម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការប្រកាសរបស់លោក Luo Zhaohui អនុរដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃ២៦ ខែមីនា ឆ្នាំ២០២០នេះ។
លោកបន្ថែមថា ចិនបានចែករំលែកព័ត៌មានយ៉ាងសកម្មអំពីជំងឺកូវីដ១៩ ហើយបង្កើនការផ្លាស់ប្តូរបច្ចេកវិទ្យាជាមួយអ្នកជំនាញអន្តរជាតិ។ ចិនក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនផងដែរ ទៅកាន់ប្រទេសដទៃដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធជំងឺនេះ៕