Nani ថា Ronaldo រៀន​សូត្រ​ពី​​គេ​ច្រើនណាស់​

  • 2020-03-26 08:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nani និង Cristiano Ronaldo ត្រូវ​គេ​ដឹង​ថា គឺ​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​ ដែល​មាន​ទេពកោសល្យ​ល្អ​មិន​ចាញ់​គ្នា​នោះ​ទេ តាំង​ពី​នៅ​ឈុត​យុវជន​នៃ​ក្លឹប Sporting Lisbon ប្រទេស​ព័រទុយហ្គាល់ រហូត​ដល់​បាន​លេង​ជាមួយ​គ្នា​នៅ Old Trafford ​ក្លឹប Manchester United រយៈពេល ២ ឆ្នាំ​ជួយក្រុម​ឈ្នះ Champions League ២០០៨ និង​ជួយ​ជម្រើសជាតិ​ឈ្នះពាន Euro 2016 ជាមួយគ្នាផងដែរ។

Nani និង Cristiano Ronaldo /រូបថត៖ AP
យោង​តាម​ប្រភព​ពី Instagram ផ្លូវការរបស់ MLS ដែលបាន​សម្ភាសន៍ Nani កាល​ពី​ពេល​កន្ល​ងទៅ រូបគេ​បាន​និយាយ​បែប​កំប្លែង​ថា "Ronaldo រៀន​សូត្រ​ពី​ខ្ញុំ​ច្រើន។ ខ្ញុំតែង​តែ​បង្រៀន​គេ(Ronaldo) សឹង​តែ​គ្រប់​រឿង​រ៉ា​វ​កាល​ពី​ក្មេង។"

អតីត​ខ្សែប្រយុទ្ធ​ស្លាបរបស់ Lazio រូបនេះ​ក៏ធ្លាប់​លើក​ឡើង​ច្រើន​ដង​ដែរ​ថា​ រវាង​រូបគេ​និង Ronaldo គឺ​យល់​ចិត្ត​គ្នា​ជាង​អ្វី​ទៅទៀត៕

សម្រាប់​កីឡាករ ៥ រូប​ដែល​គេ​ចូលចិត្ត​គឺ​សុទ្អតែ​ជា​មិត្តរួមក្រុម​ជំនាន់​មុនៗមាន​ដូចជា អ្នកចាំទី David Degea, ខ្សែការពារ Bruno Alves, ខ្សែប្រយុទ្ធ DECO, ខ្សែ​បម្រើ​ Pual Scholes និងខ្សែ​ប្រយុទ្ធ Cristiano Ronaldo។ បច្ចុប្បន្ន​ Nani ប្រកប​អាជីព​នៅ​ក្លឹប​ Orlando City នៅ​លីគ​អាមេរិក MLS ៕

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;