មន្រ្តីឧទ្យានុរក្ស ចាប់បានអ្នកលួចកូនសត្វននាលពណ៌ជាង ១០០ក្បាល នៅខេត្តបាត់ដំបង

  • 2020-03-26 09:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានស្នាក់ការ​ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍​ ចំនួន ១២នាក់​ ចុះល្បាត និងទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស ក្នុង​តំបន់​រ៉ាមសារព្រែកទាល់ ក្នុង​ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​ ។ ការបង្កាបនេះ​ធ្វើ​ឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ការ​ចុះ​ស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌ ធ្វើ​ឡើង​នៅ​វេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួច​កូនសត្វននាលពណ៌​ ចំនួន ១២៣ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទំលាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ។

សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ចក៏កំពុងតាមដានរឿងនេះដែរ​។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

;