លោក ពូទីន ប្រាប់​ពីរយៈពេល​ដែលរុស្ស៊ី អាច​ប្រយុទ្ធ​ឈ្នះ​មេរោគកូរ៉ូណា

  • 2020-03-27 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៦ ខែមីនាម្សិលមិញ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា រុស្ស៊ី​នឹង​បង្ក្រាប​វីរុស​កូរ៉ូណា ក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ប្រសិនបើ​រុស្ស៊ី ចាត់វិធានការ​តឹងរឹង។

គិត​ត្រឹមម្សិលមិញ រុស្ស៊ី បានជួបករណីឆ្លងកូវីដ១៩ ចំនួន ៨៤០នាក់ ក្នុងនោះស្លាប់ ៣នាក់ និង​ជាសះស្បើយ ៣៨នាក់។ យ៉ាងណាមិញ ចំនួននេះ គឺទាបនៅឡើយ បើធៀបនឹងប្រទេសអឺរ៉ុបមួយចំនួន ប៉ុន្តែវានឹងអាចរីករាលដាលកាន់តែខ្លាំង​បើពុំមាន​វិធានការទាន់ពេល។

អាជ្ញាធរក្រុងមូស្គូ និង​តំបន់​ដែលនៅជុំវិញក្រុង បាន​ប្រកាសបិទ​ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងនានាចោល​ទាំងអស់ កាលពីចុងសប្តាហ៍កន្លងទៅ ដោយទុកតែ​ហាងលក់ស្បៀងអាហារ និងថ្នាំពេទ្យតែប៉ុណ្ណោះ។

កាលពីថ្ងៃពុធ លោក ពូទីន បានថ្លែង​តាមកញ្ចក់​ទូរទស្សន៍​ជាតិថា រដ្ឋាភិបាលលោក​បាន​ដាក់ចេញវិធានការថ្មីបន្ថែមទៀត​ ដើម្បី​បន្ថយល្បឿននៃការចម្លងជំងឺកូវីដ១៩ ដូចជាផ្អាកការធ្វើការងារមួយរយៈសម្រាប់​ប្រជាជនរុស្ស៊ី​ជាច្រើន និង​ជំរុញឱ្យប្រជាជន​ស្នាក់​នៅក្នុងផ្ទះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;