រោង​កុន​ជាង ៧០០កន្លែង​របស់​ចិន បើក​ដំណើរការ និង​ចាក់​រឿងចាស់​ល្បី​ៗ​ដើម្បី​ទាក់ទាញ​ទស្សនិកជន

  • 2020-03-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ត្រូវ​បាន​ផ្អាក​អស់​មួយ​រយៈ​ពេល​យ៉ាង​វែង នៅ​ពេល​នេះ រោង​កុន​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​វិញ ដើម្បី​ដាស់​សេដ្ឋកិច្ច​វិស័យ​ភាពយន្ត​របស់​ប្រទេស​នេះ។

កាល​ពី​ថ្ងៃទី ២៥ ខែ​មីនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Variety បាន​រាយការណ៍​ថា រោង​កុន​ជាង​៥០០​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន ទើប​តែ​បើក​ទ្វារ​ឡើង​វិញ ក្រោយ​ពេល​អស់​ប៉ុន្មាន​ខែ​ដោយ​សារ​វីរុស Covid 19។ យ៉ាងណាក្ដី ទីផ្សារ​នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់​ដោយ​សារ​តែ​មនុស្ស​ខ្លាច​ទី​ប្រជុំជន។

ប្រភព​ខាង​លើ​បាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន មាន​រោង​កុន​ចំនួន ៦០០ បាន​បើក​ដំណើរ​វិញ​ ហើយ​មក​ដល់​សប្ដាហ៍​នេះ ចំនួន​រោងកុន​បើក​វិញ បាន​កើន​ឡើង​ដល់ ៧០០​រោង​ហើយ។ យ៉ាងណាក្ដី ចំនួន​នេះ​គឺ​ស្មើ​ត្រឹម​តែ​៥% នៃ​រោងកុន​ទាំង​អស់​នៅ​ប្រទេស​ចិន​នោះ​ទេ។

ដោយ​សារ​តែ​សង្កេត​ឃើញ​សភាព​ស្ងប់ស្ងាត់​បែប​នេះ​ រដ្ឋាភិបាល​ចិន​បាន​ស្វែង​រកវិធី​ជា​ច្រើន​ដើម្បី​ដាស់​សេដ្ឋកិច្ច​វិស័យ​ភាពយន្ត​ឡើង​វិញ។ នៅ​ក្នុង​នោះ​ដែរ មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ល្បី​ៗ​ឡើ​ង​វិញ ដើម្បី​ទាក់ទាញ​ទស្សនិកជន។ ភាពយន្ត​ដែល​ត្រូវ​ចាក់​ឡើង​វិញ​រួម​មាន Avengers, Avatar របស់​ហូលីវូដ និង Wolf Warrior របស់​ចិន។ អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា វិស័យភាពយន្តហូលីវូដ​នឹង​ត្រូវ​ខាត​ប្រមាណ​២០​ពាន់​លាន​ដុល្លារ ឬ​ជាង​នេះ​ទៀត​ បើ​វីរុស​ខាង​លើ​នៅ​តែ​រាតត្បាត​បែប​នេះ៕

អានបន្ត វៀតណាម​បិទ​បន្ថែម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ បារ និង​ទី​ប្រជុំជន​លើស​ពី​៣០​នាក់ដើម្បី​ទប់ទល់ Covid 19

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;