អ្នកគាំទ្រ Man Utd ចាប់ផ្ដើមខកចិត្ត ទទូចឲ្យគ្រូដក Lukaku ចេញពីជម្រើស១១នាក់
- 2017-11-29 07:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Man Utd ចាប់ផ្ដើមខកចិត្ត ទទូចឲ្យគ្រូដក Lukaku ចេញពីជម្រើស១១នាក់
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United មួយចំនួន បានទទូចឲ្យគ្រូបង្វឹក លោក Jose Mourinho ដកខ្សែប្រយុទ្ធ Romelu Lukaku ចេញពីជម្រើស១១នាក់ដំបូង មុនប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីរូបគេមិនអាចរកគ្រាប់បាល់បាន ក្នុងជំនួបដែល Man Utd យកឈ្នះ Watford ដោយលទ្ធផល ២-៤ កាលពីយប់មិញ នៅក្របខ័ណ្ឌ English Premier League ។
Man Utd រកបាន ៤គ្រាប់ពី Ashley Young (២គ្រាប់), Anthony Martial (១គ្រាប់) និង Jesse Lingard (១គ្រាប់)។ ចំណែក Lukaku មិនអាចរកបាននោះទេ ហើយទើបតែរកបានមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១០ប្រកួតចុងក្រោយកន្លងទៅ។
គ្រាប់បាល់ចុងក្រោយរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកខាងលើ ធ្វើបានសម្រេចកាលពីជួប Newcastle United ២សប្ដាហ៍មុន។
បញ្ហានេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ខឹងយ៉ាងខ្លាំង ដោយបាននាំគ្នាបង្ហោះក្នុងបណ្ដាញសង្គម។ ខ្លះបានទទូចឲ្យគ្រូបង្វឹកដាក់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ជំនួស Lukaku វិញ។
សូមបញ្ជាក់ថា Lukaku ធ្វើបានល្អ កាលពីប៉ុន្មានប្រកួតដំបូង ពេលចាប់ផ្ដើមរដូវកាល ២០១៧-១៨ ហើយរូបគេអាចរកគ្រាប់បាល់បានស្ទើរគ្រប់ការប្រកួត។ មកទល់ពេលនេះ រូបគេធ្វើបានចំនួន ៨គ្រាប់នៅក្របខ័ណ្ឌ English Premier League ៕