Soltilo Angkor ចុះ​កុងត្រា​យក​កីឡាករ លី អារីហ្វីន

  • 2017-12-26 01:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Soltilo Angkor FC របស់​កីឡាករ​បាល់ទាត់​ជប៉ុន Keisuke Honda បាន​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ លី អារីហ្វីន ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

លី អារីហ្វីន វ័យ ២៤​ឆ្នាំ លេង​ក្នុង​តួនាទី​ជា​ខ្សែ​ការពារ និង​ជា​កូន​កាត់​ខ្មែរ-ឥស្លាម។ រូបគេ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ក្រុម​ដែល​ទើប​តែ​ឡើង​មកពី​លីគ​លំដាប់​ទី​ពីរ​កម្ពុជា​នេះ។

ការ​ចុះកុងត្រា​យក​ខ្សែ​ការពារ​ដដែល ជា​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០១៨ ដែល​ចាប់ផ្ដើម​នា​ពេល​ខាងមុខ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;