ស្ដេចប្រដាល់ហ្វីលីពីន ប៉ាក់គីអៅ ត្រូវបានតែងតាំងជា "ឯកអគ្គរដ្ឋទូតសកលក្រុងសេអ៊ូល"
- 2017-12-26 07:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចប្រដាល់ហ្វីលីពីន ប៉ាក់គីអៅ ត្រូវបានតែងតាំងជា "ឯកអគ្គរដ្ឋទូតសកលក្រុងសេអ៊ូល"
ចន្លោះមិនឃើញ
កីឡាករប្រដាល់ដ៏ល្បីឈ្មោះប្រចាំប្រទេសហ្វីលីពីន លោក ប៉ាក់គីអៅ នឹងទទួលបានងារជាឯកអគ្គរដ្ឋទូតសកលក្រុងសេអ៊ូល។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ធ្នូ ២០១៧។
ប៉ាក់គីអៅ ទទួលបានងារថ្មីនេះ ក៏ដោយសារតែលោកធ្លាប់បានចូលរួមក្នុងតួនាទីជាអ្នកបង្កើនទំនាក់ទំនងល្អរវាងប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap បានឲ្យដឹងថា ប៉ាក់គីអៅ នឹងទៅជួបលោក Park Won-soon ដែលជាចៅហ្វាយក្រុងសេអ៊ូល ដើម្បីប្រកាសប្រគល់ងារជាផ្លូវការ នាពេលឆាប់ៗខាងមុខ (កាលបរិច្ឆេទមិនទាន់បញ្ជាក់)។
សេអ៊ូល បានតែងតាំងបុគ្គលបរទេសល្បីៗជាច្រើន ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសកលរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបង្កើនទំនាក់ទំនងទ្វេភាគី ជាមួយទីក្រុងសំខាន់ៗលើពិភពលោក។ តួយ៉ាង កាលពីខែមិថុនាកន្លង លោក Valery Gergiev អ្នករៀបចំ និងដឹកនាំល្ខោនអូប៉េរ៉ាដ៏ល្បី នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានតែងតាំងឲ្យក្លាយជាឯកអគ្គរដ្ឋទូតសកលរបស់ក្រុងសេអ៊ូល៕