Paris ដាក់ GPS លើ​កីឡាករ និង​តាម​ដាន​មិន​ឲ្យ​ឡើង​ទម្ងន់ ​អំឡុង​ពេល​ឈប់​សម្រាក​ឆ្លង​ឆ្នាំ

  • 2017-12-27 07:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប PSG បាន​ដាក់​កំហិត​លើ​កីឡាករ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ឡើយ អំឡុង​ពេល​នៃ​ការ​អបអរ​សាទរ​ទិវា​បុណ្យ​ណូអែល ក៏​ដូចជា​ការ​ឆ្លង​ឆ្នាំ​ថ្មី​ ដែល​ជិត​ឈាន​ចូលមក​ដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ លើស​ពី​នេះ ក្លឹប​ក៏​បាន​ដាក់​ប្រព័ន្ធ​ GPS ដើម្បី​តាមដាន​សកម្មភាព​នានា​របស់​កីឡាករ​និមួយៗ​ផង​ដែរ​។

សកម្មភាពហ្វឹកហាត់​របស់ PSG នាពេលកន្លងទៅ
ក្រុម​ខ្លាំង​របស់​បារាំង បាន​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ខ្លួន ឈប់​សម្រាក​ពី​ការ​ហ្វឹកហាត់ ដើម្បី​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ។ យោង​តាម​សារព័ត៌មាន​បារាំង Le Parisien បាន​ឲ្យដឹង​ថា សមាជិក​របស់​ក្លឹប PSG ទាំងអស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ទម្ងន់​សូម្បី​តែ ១គីឡូក្រាម មុន​ពេល​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៨។
Cavani

ការ​ឈប់​សម្រាក​នេះ មាន​ន័យ​ថា តារា​បាល់ទាត់​ទាំងអស់​របស់ PSG អាច​មាន​រយៈពេល ១០ថ្ងៃ​ដើម្បី​ដើរ​លេង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ-មិត្តភ័ក្ដិ មុន​វិលត្រឡប់​មក​វិញ ដើម្បី​ត្រៀម​ប្រកួត​ទល់​នឹង​ក្រុម Rennes នា​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៨៕

Neymar

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;