ក្លឹប​ដែលធ្លាប់​ដឹកនាំ​ដោយ​អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា មានកំណត់ត្រាល្អជាង Man City

  • 2017-12-30 04:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​បំបែក​កំណត់ត្រា​លីគ​កំពូល​អង់គ្លេស ដោយ​ឈ្នះ​ជាប់​ៗ​គ្នា​ចំនួន ១៨ប្រកួត នៅ EPL រដូវកាល​២០១៧​-១៨ ប៉ុន្តែ​កំណត់ត្រា​នេះ​មិន​ទាន់​អាច​តាម​ស្មើ​កំណត់ត្រា​ដ៏​អស្ចារ្យ​របស់​ក្លឹប​មកពី​តំបន់​អាស៊ាន​បាន​ឡើយ គឺ​ក្រុម​ Lanexang United អតីត​ក្លឹប​បាល់ទាត់​មួយ​នៅ​ប្រទេស​ឡាវ។

Lanexang United
Man City

Lanexang United ដែល​ធ្លាប់​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឈ្នះ​ចំនួន ១៩​ប្រកួត​ជាប់ៗ​គ្នា គិត​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា ឆ្នាំ​២០១៦។ ពេល​នោះ លោក Leo បាន​ចូល​ដឹកនាំ​ក្រុម​ខ្លាំង​របស់​ឡាវ​នេះ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ ជំនួស​លោក David Booth សញ្ជាតិ​អង់គ្លេស ក្រោយ​ការ​ចាប់ផ្ដើម​លីគ​កំពូល​ឡាវ រដូវ​កាល ២០១៦ នា​ខែ​មីនា។

លោក Leonardo Vitorino

នៅ​ក្នុង​រដូវកាល​ដដែល​នោះ ក្រុម Lanexang United ក៏​បាន​ក្លាយ​ជា​ជើងឯក​លីគ​កំពូល​ឡាវ ព្រមទាំង​បាន​ឡើង​ទៅ​លេង​ពានរង្វាន់ 2017 AFC Cup ផង​ដែរ។ ក្រុម​ដដែល​បាន​បញ្ចប់​រដូវកាល ២០១៦ ដោយ​មាន ៧៣​ពិន្ទុ ពោលគឺ​ចាញ់​តែ​១ប្រកួត និង​ស្មើ​១ប្រកួត​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ការប្រកួត​ទាំងអស់​ពេញ​មួយ​រដូវ​កាល។ ជោគជ័យ​នេះ ធ្វើឲ្យ​ Lanexang ទទួល​បាន​លិខិត​កោត​សរសើរ​ដោយ​ផ្ទាល់​ពី​ប្រធាន FIFA លោក Gianni Infantino ផង​ដែរ។

ប៉ុន្តែ​ក្រោយ​មក ក្លឹប​ដែល​មាន​ប្រភព​នៅ​ទីក្រុង​វៀងចន្ទន៍ បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​ប្រកួត​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់ បន្ទាប់ពី​មាន​រឿង​អាស្រូវ​រៀបចំ​លទ្ធផល​ទុក​ជា​មុន ពាកព័ន្ធ​នឹងកីឡាករ​ឡាវ​មួយចំនួន៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;