សម្ដេចក្រុមព្រះ នាំសមាជិកសភាបក្សហ្វ៊ុនស៊ិនប៉ិច ទៅបួងសួងសុំសេចក្ដីសុខក្នុងវាំង
- 2018-01-01 03:58:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចក្រុមព្រះ នាំសមាជិកសភាបក្សហ្វ៊ុនស៊ិនប៉ិច ទៅបួងសួងសុំសេចក្ដីសុខក្នុងវាំង
ចន្លោះមិនឃើញ
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសមាជិកសភា ៤១រូប និងថ្នាក់ដឹកនាំប្រតិបត្តិគណបក្សទាំង ២៥រាជធានី-ខេត្ត រួមទាំងយុវជនគណបក្ស ធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយនៅក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នេះ។
ពិធីសាសនានេះ មានការនិមន្តព្រះសង្ឃចំនួន ៧១អង្គ ធ្វើពិធីសូត្រមន្ត និងរាប់បាត្រឧទ្ទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រទាំងអស់ និងថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដិ នៅឯព្រះមហាចេតិយ។
នៅក្នុងឱកាសនោះ សម្ដេចក្រុមព្រះក៏បានមានព្រះបន្ទូលឆ្លើយតបទៅព្រះអង្គម្ចាស់ចក្រីនុពល ពាក់ព័ន្ធនឹងការព្រមានប្ដឹងរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។ សម្ដេចក្រុមព្រះ មានព្រះបន្ទូលថា នេះគឺជាសិទ្ធិរបស់ព្រះអង្គម្ចាស់ចក្រីនុពល ជាសិទ្ធិរបស់ខ្មែរម្នាក់។ សម្ដេចក្រុមព្រះបញ្ជាក់ថា ការដែលព្រះអង្គស្នើសុំជំនួយពីចិន គឺដោយសារគណបក្សព្រះអង្គក្រជាងគេ ហើយការឲ្យ ឬមិនឲ្យ គឺស្រេចលើចិនទេ បើច្បាប់គេហាមប្រាមក៏ហីទៅ៕
អត្ថបទទាក់ទង៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រកាសធ្វើបាតុកម្មមុខទូតចិន និងប្តឹងរំលាយហ្វ៊ុនស៊ិនប៉ិច