​ក្រោយ Coutinho ទៅ Barca ​ក្រុម​ហង្ស​ក្រហម​ប្រកាស​ដំណឹង​ល្អ​មួយ​ឲ្យ Fan

  • 2018-01-08 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ឆ្នើម Philippe Coutinho បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ជា​ផ្លូវ​ការ ​បន្ទាប់ពី​ផ្ទេរ​ពី Liverpool ​ក្នុង​តម្លៃ ១៤២លាន​ផោន ឬ​ជាង ១៩២លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ជាមួយ​ការ​ចាកចេញ​នេះ ក្រុម​ហង្ស​ក្រហម​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​សង​ចំនួន ៥០​ផោន ឬ​ជិត ៧០ដុល្លារ ដល់​អ្នកគាំទ្រ​ដែល​បាន​ទិញ​អាវ​ដែល​មាន​បោះ​ពុម្ព​ឈ្មោះ​និង​លេខ​របស់ Coutinho ។

ក្រុម​ហង្ស​ក្រហម នឹង​ផ្ដល់​ជា​ប័ណ្ណ​ទូទាត់​មួយ​សន្លឹក​ ដែល​មាន​តម្លៃ​ស្មើ ៥០ផោន សម្រាប់​អ្នកគាំទ្រ​ដែល​បាន​ទិញ​អាវ Coutinho ក្នុង​រដូវ​កាល​២០១៧-១៨ នេះ​។

សូម​បញ្ជាក់​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល ដែល​មាន​វ័យ​២៥ឆ្នាំ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​មុខ​អ្នកគាំទ្រ​ ក្នុង​កីឡដ្ឋាន Nou Camp របស់ Barcelona នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​មករា ឆ្នាំ​២០១៧​នេះ។ Coutinho បាន​ចុះ​កុង​ត្រា ៥ឆ្នាំ​កន្លះ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ដែល​ធ្វើឲ្យ​តម្លៃ​ទិញ​ផ្តាច់​កុងត្រា​របស់​គេ​កើន​ឡើង​ដល់ ៣៥៥​លាន​ផោន ឬ​ជាង ៤៨០​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;