តារាជើងចាស់ អម្ពរ ទេវី មកដល់កម្ពុជា ផ្អើលអ្នកគាំទ្រនៅព្រលានយន្តហោះ
- 2018-01-11 07:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាជើងចាស់ អម្ពរ ទេវី មកដល់កម្ពុជា ផ្អើលអ្នកគាំទ្រនៅព្រលានយន្តហោះ
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាតាមការគ្រោងទុក នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ដំណើរមកដល់នេះ ធ្វើឲ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះមានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។
ដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀតរបស់អ្នកនាង អម្ពរទេវី គឺមានរយៈពេល ២ខែ ក្នុងគោលបំណងថតរឿងភាគថ្មីចំនួន២ គឺរឿង "ឆន្ទា" របស់ផលិតកម្ម Red Picture និងរឿង "កាកី" របស់ផលិតកម្ម LD។
នេះគឺជាដំណើរចុះមកថតកុនលើកទី២របស់អ្នកនាង អម្ពរ ទេវី បន្ទាប់ពីបានថតភាពយន្តខ្នាតធំ១ រឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា កាលពីពេលកន្លងទៅ៕