អតីតសមាជិកគណបក្សសង្គ្រោះជាតិ នឹងបង្កើត "ចលនាសង្គ្រោះជាតិ"
- 2018-01-13 03:09:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតសមាជិកគណបក្សសង្គ្រោះជាតិ នឹងបង្កើត "ចលនាសង្គ្រោះជាតិ"
ចន្លោះមិនឃើញ
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានឲ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះថា អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងរៀបចំបង្កើតចលនាសង្គ្រោះជាតិ (CNRM)។
ចលានានេះ នឹងធានាឲ្យមានការចូលរួមពីគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ។
គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ៣ ខែកញ្ញាកន្លងទៅ ក្រោយរងការចោទប្រកាន់ពីបទក្បត់ជាតិ។ ចំណែកតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប រយៈពេល ៥ឆ្នាំ។ ការសម្រេចនេះ គឺបន្ទាប់ពីតុលាការកំពូល បើកសវនការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ៕