អាជ្ញាកណ្ដាល​ម្នាក់​ល្បី​ពេញ​អ៊ីនធឺណិត ដោយ​ទាត់​​កីឡាករ​របស់​ Nantes ហើយ​ឲ្យ​កាត​ទៀត

  • 2018-01-15 05:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tony Chapron បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ពាស​ពេញ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ធំ​នានា បន្ទាប់ពី​រូបលោក​បាន​ទាត់​ជើង​កីឡាករ Diego Carlos របស់​ក្លឹប Nantes ហើយ​បាន​ផ្ដល់​កាត​លឿង​ជា​លើក​ទី២ ស្មើ​កាត​ក្រហម បណ្ដេញ​ចេញ​ពី​ទីលាន ក្នុង​ការ​ប្រកួត​ដែល PSG យកឈ្នះ Nantes ១-០ ​កាលពី​យប់មិញ​។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​ពេល​ដែល PSG វាយ​បក​មក​ទី​របស់ Nantes នៅ​នាទី​៩០​បូក ខណៈ Diego បាន​រត់​ទៅ​បុក​ពីក្រោយ បណ្ដាល​អាជ្ញាកណ្ដាល​លោក Tony ដួល។ ដូច្នេះ លោក Tony បាន​ធាក់ Diego និង​ក្រោក​ឈរ​ផ្ដល់​កាត​លឿង ព្រោះ​អាច​គិត​ថា​ជា​ចេតនា។

សារព័ត៌មាន Goal បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី១៥​មករា​នេះ​ថា ប្រធាន​ក្លឹប Nantes លោក Waldemar Kita គ្រោង​ប្ដឹង​អាជ្ញាកណ្ដាល Tony ។ លោក​គិត​ថា ទង្វើ​នេះ​គួរ​តែ​ទទួល​ការ​ពិន័យ ដោយ​ព្យួរ​មិន​ឲ្យ​ធ្វើ​អាជ្ញា​កណ្ដាល​រយៈ​ពេល ៦​ខែ។ ចំណែក សារព័ត៌មាន The Guardian និង Evening Standard វិញ​ចុះផ្សាយ​ថា អាជ្ញា​កណ្ដាល Tony Chapron ទាត់​កីឡាករ​របស់ Nantes មុន​បណ្ដេញ​ចេញ​ពី​ទីលាន។

ទស្សនាវីដេអូ

សូម​បញ្ជាក់​ថា ១​គ្រាប់​របស់ PSG រក​បាន​ដោយ​កីឡាករ Angel Di Maria ។ លទ្ធផល​នេះ ធ្វើឲ្យ PSG ដាច់​ពី​ក្រុម​លេខ​២ Monaco ចំនួន ១១​ពិន្ទុ​នៅ​ក្នុង​តារាង​លីគ​កំពូល​បារាំង​ ដោយ​មាន ៥៣​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី​២០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;