លីគកំពូលថៃ នឹងកាត់បន្ថយចំនួនក្រុមនៅឆ្នាំក្រោយ
- 2018-01-16 02:04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលថៃ នឹងកាត់បន្ថយចំនួនក្រុមនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
បន្ទាប់ពីកិច្ចប្រជុំរវាងសហព័ន្ធកីឡាបាល់ទាត់ថៃ និងភាគីពាក់ព័ន្ធនានា កាលពីចុងសប្ដាហ៍កន្លងទៅ ថៃបានសម្រេចដក ២ក្រុមចេញពីលីគកំពូលរបស់ខ្លួន ឲ្យមកសល់ត្រឹមតែ ១៦ក្រុមប៉ុណ្ណោះ សម្រាប់រដូវកាល ២០១៩ ខាងមុខនេះ។
ក្នុងចំណោមក្លឹបបាល់ទាត់ទាំងឡាយក្នុងលីគកំពូលថៃ មានតែក្លឹបបាល់ទាត់ចំនួន ៥ ប៉ុណ្ណោះ ដែលបានបដិសេធចំពោះគម្រោងកាត់បន្ថយក្រុមនៅក្នុងឆ្នាំ២០១៩នេះ។ ដូច្នេះ នៅចុងបញ្ចប់នៃរដូវកាល ២០១៨ ក្រុមចំនួន ៥ នឹងត្រូវកាត់ចេញ (ក្រុមបាតតារាង) ហើយក្រុម៣ នឹងត្រូវឡើងមកលីគកំពូលថៃ នៅរដូវកាល ២០១៩។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompunmuang ។
លោកបន្តថា សហព័ន្ធគ្រោងសាកល្បងដាក់ប្រព័ន្ធ VAR សម្រាប់ជំនួយដល់អាជ្ញាកណ្ដាល ជាលើកដំបូងក្នុងការប្រកួតរវាងក្រុមជើងឯកលីគកំពូលថៃឆ្នាំ២០១៧ Buriram United និងក្រុមជើងឯកពាន FA Cup ថៃ Chiang Rai United ក្នុងការដណ្ដើមពានរង្វាន់ Champions Cup ថៃ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕