Giggs ដាក់​គោលដៅ​រួច​រាល់​ ក្រោយ​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​វែល

  • 2018-01-16 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វែល កាល​ពី​ម្សិលមិញ វីរបុរស​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Ryan Giggs បាន​ដាក់​គោលដៅ​ក្នុង​ការ​ដឹកនាំ​វែល ឲ្យ​ឡើង​ទៅ​លេង​ព្រឹត្តិការណ៍​ជើងឯក​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០២០ (2020 European Championship)។

បុរស​ជនជាតិ​វែល​រូប​នេះ ត្រូវ​បាន​តែងតាំង​ជំនួស​លោក Chris Coleman ដែល​មាន​សញ្ជាតិ​វែល​ដូចគ្នា។ Coleman មិន​អាច​ជួយ​វែល​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ខាងមុខ​នេះ​ឡើយ។

Giggs ដែល​មាន​វ័យ​៤៤​ឆ្នាំ នឹង​ដឹកនាំ​វែល​ក្នុង​ប្រកួត​ដំបូង ប៉ះ​ក្រុម​ចិន នៅ​ពាន​រង្វាន់ 2018 China Cup នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៨។ លោក​នឹង​ដឹកនាំ​ជា​លើក​ដំបូង បន្ទាប់ពី​ត្រូវ​បាន​ឲ្យ​ដឹកនាំ​ក្រុម Man Utd ជា​បណ្ដោះ​អាសន្ន ចំនួន ៤​ប្រកួត កាលពី​ចុង​រដូវកាល ២០១៣-១៤។

គួរ​បញ្ជាក់​ថា Giggs ត្រូវ​ផ្ដល់​កុងត្រា​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វែល ដែល​មាន​សុពលភាព​ដល់​ឆ្នាំ​២០២២។ ហើយ​លោក​ក៏​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​វែល ចំនួន ៦៤​លើក​ផងដែរ ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩៩១ ដល់ ​២០០៧៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;