គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ព្រមាន​មិន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨

  • 2018-01-17 02:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​លេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ អាច​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បើ​បរិយាកាស​ប្រកួត​ប្រជែង​មិន​អំណោយ​ផល។

លោក សាម អ៊ីន ពន្យល់​ថា បរិយាកាស​មិន​អំណោយ​ផល​នោះ រួម​មាន​ការ​ធ្វើ​សកម្មភាព​លើក​ស្លាក​គណបក្ស និង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​មិន​អាច​ជឿជាក់​បាន។

​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​សាលា​សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ ស្ដីពី​ការ​លើក​ស្លាក​គណបក្ស​នេះ​នៅ​ក្នុង​មូលដ្ឋាន​នៃ​សង្កាត់​គោកឃ្លាង។ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្រុម​ការងារ​គណបក្ស​បាន​ទៅ​លើក​ស្លាក​នៅ​លើ​ដី​សាធារណៈ​ដែល​មាន​ស្លាក​គណបក្ស​ប្រជាជន​នៅ​ក្បែរ​នោះ។ គណបក្ស​នេះ​អះអាង​ថា ពេល​នោះ​អាជ្ញាធរ​ខណ្ឌ​សែនសុខ អម​ដោយ​កម្លាំង​នគរបាល​ជាង ១០​នាក់ បាន​មក​ហាមឃាត់​មិន​ឲ្យ​លើក​ស្លាក ហើយ​បង្គាប់​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​ខណ្ឌ​សិន​ទើប​អាច​លើក​បាន។ ក្រោយ​មក​គណបក្ស​មូលដ្ឋាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅ​ឡើយ​ទេ។ 

កាល​ពី​ថ្មីៗ​នេះ ស្លាក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ដាក់​បញ្ឈរ​នៅ​តាម​ផ្លូវ ក្បែរ​ស្លាក​រំឭក​គុណ​ថ្ងៃ ៧ មករា ក៏​រង​ការ​កាប់​បំផ្លាញ​ដែរ។ ក្រៅ​ពី​ចង់​បាន​ការ​បំភ្លឺ​ករណី​ស្លាក​របស់​គណបក្ស​ដែល​រង​ការ​កាប់​បំផ្លាញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឃើញ​ដំណើរ​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​រាំង​ស្ទះ ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អាច​ចូលរួម​សង្កេតការណ៍​​បាន​ដោយ​ពេញលេញ ទើប​គណបក្ស​នេះ​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បាន៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;