គ្រាន់តែ​ប្ដូរ​ចូលភ្លាម CV11 រក​បាន​១គ្រាប់​ តែ​មិន​អាច​ជួយ Pahang ​បាន​ឡើយ

  • 2018-01-17 03:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​រក​១គ្រាប់ ​និងជា​គ្រាប់​បាល់​ដំបូង​នៅ​ក្លឹប​បាល់ទាត់ Pahang FA បន្ទាប់​ពី​ត្រូវ​បាន​ប្ដូរ​ចូល​ក្នុង​តង់​ទី​ពីរ នៃ​ការ​ប្រកួត​ដែល Pahang ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប Melaka United ដោយ​លទ្ធផល ៤-១ កាលពី​យប់មិញ នៅ​ក្នុង​កម្មវិធី PIALA YAB Menteri Besar Terengganu's Cup 2018  នៅ​ប្រទេស​ម៉ាឡេស៊ី​។

កីឡាករ​រហស្សនាម CV11 មិន​បាន​ជាប់​ជា​ជម្រើស​១១នាក់​ដំបូង ក្នុង​ការ​ប្រកួត​ទី២​របស់ Pahang ក្នុង​កម្មវិធី​ខាងលើ​ឡើយ តែ​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទី ៦២ ជំនួសកីឡាករ Matyo នៅ​ពេល​ដែល Pahang ត្រូវ​បាន Melaka នាំ​មុខ ២-០។ ហើយ​នៅ​នាទី៨៥ ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​រូប​នេះ រក​បាន​១គ្រាប់​ឲ្យ​ Pahang និង​ជា​គ្រាប់​ចុងក្រោយ​ក្នុង​ការ​ប្រកួត​នេះ​ផងដែរ។

គួរ​រំឭក​ថា Pahang ក៏​ទើបតែ​ទទួល​បរាជ័យ​ដោយ​សារ​ក្លឹប Terrengganu ​ក្នុង​លទ្ធផល ៤-២ កាលពី​ប្រកួត​បើកឆាក កម្មវិធី​ខាងលើ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៨។ ជំនួប​បន្ទាប់ Pahang នឹង​ត្រូវ​ប៉ះ​ក្រុម Terrengganu FC II នៅ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧:៤៥ នាទី​យប់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;