Neymar ស៊ុត​៤​គ្រាប់ ឯCavani តាម​ស្មើ​កំណត់ត្រា Zlatan ពេល PSG លត់ Dijon ៨-០

  • 2018-01-18 01:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar បាន​រក​បាន​ចំនួន ៤​គ្រាប់ ស្រប​ពេល​ដែល Edinson Cavani រក​បាន​១គ្រាប់​តាម​ស្មើ​កំណត់ត្រា ១៥៦​គ្រាប់​របស់ Zlatan Ibrahimovic ក្នុង​ការ​ប្រកួត​ដែល​ក្រុម​យក្ស​បារាំង PSG បំបាក់ Dijon យ៉ាង​ចាស់​ដៃ ក្នុង​លទ្ធផល ៨-០ យប់មិញ ក្របខ័ណ្ឌ Ligue 1 ​សប្ដាហ៍​ទី​២១។

Neymar រក​គ្រាប់​បាន​នៅ​នាទី ៤២, ៤៧, ៧៣ និង ៨៣ (ប៉េណាល់ទី)។ ចំណែក Cavani រក​បាន​ ១គ្រាប់​ នៅ​នាទី​២១។ ៣គ្រាប់​ទៀត ធ្វើ​បាន​ពី Angel Di Maria (២​គ្រាប់) និង Kylian Mbappe ។

Cavani បាន​ក្លាយជា​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG ស្មើ Zlatan Ibrahimovic ដែល​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Manchester United កាលពី​រដូវ​កាល​មុន។

លទ្ធផល​ខាងលើ មានន័យថា PSG បាន​បន្ត​នាំមុខ​នៅ​លើ​កំពូល​តារាង ដោយ​មាន ៥៦​ពិន្ទុ លើស​ក្រុម​លេខ​២ Lyon ​ចំនួន ១១​ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;