ក្រុមរបស់ធារី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម CV11 ធ្លាក់
- 2018-01-18 03:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមរបស់ធារី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម CV11 ធ្លាក់
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ Pahang FA និង Terengganu FC បានទទួល ៣ពិន្ទុដូចគ្នា ក្នុងការប្រកួតទី៣ កម្មវិធីពានរង្វាន់ PIALA YAB Menteri Besar Terengganu's Cup 2018 កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី។ យ៉ាងណាមិញ មានតែក្រុម Terenggau ប៉ុណ្ណោះដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លឹប Pahang FA បានយកឈ្នះក្រុម Terengganu FC II ក្នុងលទ្ធផលប្រផិតប្រផើយ ២-១ ។ ក្នុងការប្រកួតនេះ គេសង្កេតឃើញខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៏បានជាប់ជាជម្រើស១១នាក់ដំបូងផងដែរ តែគ្មានសំណាងអាចរកគ្រាប់បាល់បានឡើយ។ ជ័យជម្នះនេះ ធ្វើឲ្យ Pahang មាន ៣ពិន្ទុ ក្នុង ៣ប្រកួត ដោយ២ប្រកួតមុន បានប្រកួតចាញ់ Terengganu និង Melaka United ។
ចំណែកក្លឹប Terengganu FC វិញ បានបំបាក់ក្រុម Malaka United ក្នុងជំនួបទី៣ ដោយលទ្ធផល ៥-០ ស្របពេលដែលកីឡាករ ធារី ចន្ថាប៊ីន នៅតែជាប់ក្នុងជម្រើស ១១នាក់ដំបូងដដែល។ លទ្ធផលនេះ មានន័យថា Terengganu FC ឈ្នះ២ (Pahang និង Melaka) និង ចាញ់១ (Terengganu FC II) មាន ៦ពិន្ទុ។
គួរបញ្ជាក់ថា Pahang FA បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុហើយ ដោយសារតែការប្រកួតបិទវគ្គសន្សំពិន្ទុ រវាងក្រុម Melaka United និង Terengganu FC II នឹងត្រូវមានក្រុមមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះក្រុមទាំងពីរសុទ្ធតែមាន ៣ពិន្ទុដូចគ្នា ក្នុង ២ប្រកួតកន្លងទៅ។
វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕