ច្រឹង ពលរដ្ឋ មិនអាចចូលរួមជាមួយក្លឹបថ្មីបានទេ ដោយសារមូលហេតុនេះ
- 2018-01-25 03:48:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឹង ពលរដ្ឋ មិនអាចចូលរួមជាមួយក្លឹបថ្មីបានទេ ដោយសារមូលហេតុនេះ
ចន្លោះមិនឃើញ
កីឡាករ ច្រឹង ពលរដ្ឋ មិនអាចផ្លាស់ទៅកាន់ទ្រនំថ្មីបានទេ ក្រោយពីការចរចាគ្នាមិនត្រូវរវាងក្លឹបវិសាខា និងក្លឹបក្រសួងការពារជាតិ។
បើតាមលោក ហ៊ុក សុចិត្រា អ្នកចាត់ការក្រុមវិសាខា បានបញ្ជាក់ដូចខាងលើក្នុងសន្និសីទកាសែតបង្ហាញកីឡាករថ្មីកាលពីព្រឹកថ្ងៃទី២៥ មករា ថា កូនក្រុមរបស់លោក គឺ ច្រឹង ពលរដ្ឋ នឹងមិនចាកចេញទៅកាន់ក្លឹបវិសាខាឡើយ។ អ្នកចាត់ការរូបនេះបានបន្ថែមថា ការចរចាគ្នាជាច្រើនច្រើនសាចំពោះរឿងនេះ តែចុងក្រោយបែរជាមិនអាចសម្រេចបានទៅវិញ។
គួររំឭកថា កាលពីពាក់កណ្ដាលខែមករា មុនការបញ្ជាក់របស់លោក ហ៊ុក សុចិត្រា មានពាក្យចចាមអារ៉ាមលើកឡើងថា បានទទួលការចាប់អារម្មណ៍ពីក្លឹបបាល់ទាត់ចំនួនពីរ ក្នុងនោះ ក៏មានក្លឹបវិសាខា ដែលទើបតែឡើងពីលីគលំដាប់ទី២ ផងដែរ៕