ជម្រុះ AFC Cup៖ Lao Toyota វាយបករហូតតាមស្មើបឹងកេត
- 2018-01-29 13:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ AFC Cup៖ Lao Toyota វាយបករហូតតាមស្មើបឹងកេត
ចន្លោះមិនឃើញ
ក្រុមបឹងកេត ត្រូវបានក្រុមភ្ញៀវមកពីប្រទេសឡាវ Lao Toyota វាយបកតាមស្មើក្នុងលទ្ធផល ៣-៣ នៅក្នុងការប្រកួតវគ្គជម្រុះ Play Off ជើងទី១ នៃពានរង្វាន់ AFC Cup 2018 ដែលទើបតែបញ្ចប់អម្បាញ់មិញនេះ នៅពហុកីឡដ្ឋានជាតិ។
គិតត្រឹមនាទី ៦១ ក្រុមបឹងកេត បាននាំមុខ Lao Toyota ទៅដល់ ២គ្រាប់ ប៉ុន្តែត្រូវបានកីឡាករ Lao Toyota តាមរកគ្រាប់បាល់បានស្មើវិញ នៅនាទី ៨០ និង៨៨ ហើយលទ្ធផលនេះ ត្រូវបានរក្សារហូតដល់ចប់ការប្រកួត។
ការប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដីឡាវ នាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រុមដែលទទួលជ័យជម្នះពីការប្រកួតនេះ នឹងត្រូវទៅបង្រ្គប់ក្រុមក្នុងពូល F នៃវគ្គចែកពូល ដែលរួមមានក្រុម Ceres-Negros របស់ហ្វីលីពីន Home United របស់សិង្ហបុរី និង Shan United របស់មីយ៉ាន់ម៉ា៕