លោកញឹក ប៊ុនឆៃ ត្រូវ​នាំ​ចូល​តុលាការ​ព្រឹកនេះ ដើម្បី​សាកសួរ​បន្ថែម​រឿង​​គ្រឿង​ញៀន

  • 2018-02-02 04:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្ស​ខ្មែររួបរួមជាតិ ត្រូវបាន​សមត្ថកិច្ចនាំខ្លួន​មកកាន់សាលាដំបូងរាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​សាកសួរ​បន្ថែម ពាក់ព័ន្ធការ​សម​គំនិត​​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​​សារធាតុ​ផ្សំ​​គ្រឿង​ញៀន។

គួរ​រំលឹក​ថា លោកញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។ លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ព័ត៌មាន​លម្អិត​បន្ថែម ជុំវិញ​ការ​សាកសួរ​ព្រឹកនេះ ខ្លីៗនឹង​រាយការណ៍​ជូន​បន្ត​ទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;