កីឡាករកម្ពុជា៤រូបលេងជាលើកដំបូងនៅលីគម៉ាឡេស៊ី តែ កែវ សុខផេង លេចធ្លោជាងគេ
- 2018-02-05 01:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកម្ពុជា៤រូបលេងជាលើកដំបូងនៅលីគម៉ាឡេស៊ី តែ កែវ សុខផេង លេចធ្លោជាងគេ
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅ លីគកំពូលម៉ាឡេស៊ី បានចាប់ផ្ដើមដំណើរការរដូវកាល២០១៨ ជាផ្លូវការ បន្ទាប់ពីឈប់សម្រាកជាច្រើនខែ។ ទន្ទឹមនេះ កីឡាករកម្ពុជា ៤រូបដែលបានផ្ទេរទៅលេងនៅទីនោះ ក៏បានបង្ហាញខ្លួននៅតាមក្លឹបរបស់ពួកគេផងដែរ។ ក្នុងនោះ គេសង្កេតឃើញ កីឡាករ កែវ សុខផេង បានបង្កើតរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយរកគ្រាប់បាល់បើកឆាកបានមួយគ្រាប់។
ក្នុងចំណោមក្រុមទាំង៤ រួមមាន PKNP FC របស់ កែវ សុខផេង, Pahang FA របស់ ចាន់ វឌ្ឍនាកា, Negeri Sembilan FA របស់ ប្រាក់ មុន្នីឧត្តម និង Terengganu FC របស់ ធារី ចន្ថាប៊ីន គឺមានតែក្រុមរបស់ កែវ សុខផេង មួយគត់ដែលបាន ៣ពិន្ទុ ក្នុងសប្ដាហ៍ដំបូងនៃលីគកំពូលម៉ាឡេស៊ី រដូវកាល២០១៨ ដោយ សុខផេង ជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ឲ្យ PKNP លើក្រុម Negeri Sembilan FA ដោយលទ្ធផល ១-០ ។
ដោយឡែក ក្រុម Pahang និង Terengganu ទទួលបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។ Pahang បានស្មើជាមួយ Perak ០-០ ខណៈ Terengganu ស្មើនឹង PKNS FC ២-២ ។
បើមើលលើ តារាងពិន្ទុ ក្រុម PKNP ឈរនៅលេខ៤, Terengganu ឈរលេខ៦, Pahang នៅលេខ៧ និង Negeri Sembilan ឈរលេខ១១ ក្រោយបញ្ចប់សប្ដាហ៍ទីមួយ៕