Conte មិន​ភ័យ​រឿង Chelsea បណ្ដេញ​ចេញ ក្រោយ​ចាញ់ Watford ទក់​សាច់​យប់​មិញ

  • 2018-02-06 02:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Chelsea បាន​ទទួល​បរាជ័យ​សាជាថ្មី ដោយ Watford ​ក្នុង​លទ្ធផល ៤-១ នៅ​ការ​ប្រកួត​សប្ដាហ៍​ទី​២៦ ក្របខ័ណ្ឌ English Premier League កាល​ពី​យប់មិញ។ ក្រោយ​ចប់​ការ​ប្រកួត លោក Antonio Conte អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ តាម​និយាយ​ថា លោក​មិន​ខ្លាច​ការ​បណ្ដេញ​ចេញ​ពី​តួនាទី​ឡើយ។

កីឡាករ Troy Deeney, Daryl Janmaat, Gerard Deulofeu និង Roberto Pereyra បាន​រក​ម្នាក់​១គ្រាប់ ដើម្បី​ធ្វើឲ្យ Chelsea ស្គាល់​ភាព​បរាជ័យ ចំនួន ២​ប្រកួត​ជាប់ៗ​គ្នា។ Tiemoue Bakayoko ត្រូវ​បាន​បណ្ដេញ​ចេញ ត្រឹម​នាទី៣០ បន្ទាប់​ពី​ទទួល​បាន​កាត​លឿង ២​លើក។

ឆ្លងកាត់​ ២៦​ប្រកួត​កន្លងទៅ Chelsea ឈរ​នៅ​លេខ​៤ មាន ៥០​ពិន្ទុ ដាច់​ពី​ក្រុម Manchester City ដែល​កំពុង​ឈរ​លើ​កំពូល​តារាង ១៩​ពិន្ទុ។ ក្នុង​នោះ ឈ្នះ​១៥ ស្មើ ៥ និង ចាញ់ ៦​លើក។

សូម​បញ្ជាក់​ថា កាលពី​សប្ដាហ៍​ទី២៥ Chelsea ដែល​ជា​ជើងឯក​រដូវ​កាល ២០១៦-១៧ ក៏​ទើបតែ​ចាញ់​ក្រុម Bournemouth ដោយ​លទ្ធផល ០-៣ ផង​ដែរ។ បញ្ហា​នេះ បាន​ធ្វើឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ខាងលើ កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង ដែល​អាច​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​តំណែង៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;