អម្ពរ ទេវី ប្រកាស​មក​រស់នៅ​កម្ពុជា​វិញ ព្រោះ​មូលហេតុ​៣

  • 2018-02-06 03:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជើង​ចាស់ អម្ពរ ទេវី បាន​ប្រកាស​ថា អ្នក​ស្រី​នឹង​វិល​ត្រឡប់​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​វិញ​ជាក់​ជា​មិន​ខាន នា​ពេល​ខាង​មុខ ក្រោយ​ចាក​ចេញ​ទៅ​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

អ្នក​ស្រី អម្ពរ ទេវី បាន​បញ្ជាក់​ថា ព្រោះ​តែ​មូលហេតុ​ធំៗ​ចំនួន​៣ ទើប​អាច​អន្ទង​ចិត្ត​អ្នក​ស្រី​វិល​មក​រស់នៅ​កម្ពុជា​វិញ ដូចជា ទី​១ ​មិន​អាច​បំភ្លេច​ទឹកដី​កំណើត ទី​២ នឹក​រលឹក​មិត្ត​សិល្បៈ និង​ទី​៣ ចង់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​ពេញ​ចិត្ត។

តារា​ជើង​ចាស់​រូប​នេះ បាន​ឲ្យ​ដឹង​ថា មិត្ត​សិល្បៈ​ដែល​អ្នក​ស្រី​នឹក​រលឹក​ជាង​គេ​គឺ​លោក ទេព រិនដារ៉ូ ដោយ​សារ​តែ​អ្នក​ស្រី និង​លោក ទេព រិនដារ៉ូ ​ធ្លាប់​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ច្រើន​ជាមួយ​គ្នា​​នៅ​លើ​វិថី​សិល្បៈ​ខ្មែរ។ ចំពោះ​ម្ហូប​អាហារ​វិញ អ្នក​ស្រី​ប្រាប់​ថា អ្នក​ស្រី​ពេញ​នឹង​ទឹកគ្រឿង​ខ្មែរ​ជាង​គេ ដែល​មាន​អន្លក់​ច្រើន​សម្បូរ​បែប ពិសេស​គឺ​ផ្កា​កំប្លោក​ដ៏​មាន​ឱជារស៕

អត្ថបទ៖ Men Sokna

អត្ថបទថ្មី
;