លោក ប្រាក់ សុវណ្ណារ៉ា សល់​ភារកិច្ច​មួយ​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ

  • 2018-02-06 06:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ការ​បញ្ជាក់​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យដឹង​ថា លោក​នឹង​ដើរ​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចំនួន ១​ប្រកួត​ទៀត ពោល​គឺ​ការ​ប្រកួត​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន នា​ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ 2019 AFC Asian Cup ដែល​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច បន្ទាប់ពី​កម្ពុជា​បាន​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ទៅ​ហើយ។

ក្រោយ​ពី​ការ​ចាកចេញ​របស់​លោក​ Leonado Vitorino សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​យក​លោក ប្រាក់ សុវណ្ណារ៉ា ​មក​ដឹក​នាំ​ក្រុម​ក្នុង​ ២​ប្រកួត​ ២​ប្រកួត កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ពេលនោះ គ្រូបង្វឹក​រូប​នេះ បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា ២-១ ក្នុង​ប្រកួត​មិត្តភាព និង​ចាញ់​ក្រុម​ហ្សកដានី ១-០ ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Asian Cup ប្រចាំ​ពូល​ C។

ឆ្លងកាត់ ៥​ប្រកួត​កន្លង​ទៅ ក្នុង​ពូល C វគ្គ​ជម្រុះ AFC Asian Cup ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​១ និង ចាញ់​៤ ។ ចំណែក ​ក្រុម​អាហ្វហ្គានីស្ថាន មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ តែ​ស្មើ ៣ ​លើក។ ​ក្រុម​ដែល​ត្រូវ​ឡើង គឺ ហ្សកដានី និង វៀតណាម៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;