រូបពាណិជ្ជកម្មថ្មីរឿងរបស់ The Rock ត្រូវគេយកទៅវិភាគពេញអនឡាញ
- 2018-02-08 10:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបពាណិជ្ជកម្មថ្មីរឿងរបស់ The Rock ត្រូវគេយកទៅវិភាគពេញអនឡាញ
ចន្លោះមិនឃើញ
តារាសម្ដែង Dwayne Johnson ឬហៅថា The Rock បានបង្ហោះរូបផ្សព្វផ្សាយមួយសន្លឹកនៃភាពយន្តថ្មីមួយមានចំណងជើងថា "Skyscraper" កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្ដាញសង្គម Twitter។
រូបភាពពាណិជ្ជកម្មថ្មីនេះ បានក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម ដោយមនុស្សមួយចំនួនបានយកសកម្មភាពហក់លោតរបស់ The Rock ពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតនៃអគារដ៏ខ្ពស់សម្បើមមួយ (រូបខាងលើ) ទៅវិភាគ។ អ្នកខ្លះយល់ឃើញថា The Rock មិនអាចលោតទៅដល់ជ្រុងម្ខាងទៀតនោះទេ ហើយអ្នកខ្លះទៀតបានយករូបភាពនេះទៅគូរបន្ថែមខ្សែឆ្នូត ឬធ្វើជាការគណនាគណិតវិទ្យាអំពីភាពមិនអាចទៅរួចនៃការលោតនេះ ជាដើម។
ខាងក្រោមនេះជារូបភាពដែលកំពុងល្បីនៅលើបណ្ដាញសង្គម៖
សូមបញ្ជាក់ថា ភាពយន្ត "Skyscraper" នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយក្នុងនោះមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Dwayne Johnson, Neve Campbell, Chin Han, Roland Moller និង Pablo Schreiber៕