អ្នកលោតម៉ុងសាយជិត២០០នាក់ មកលោតជុំគ្នានៅព្រះបរមរាជវាំង
- 2018-02-15 05:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលោតម៉ុងសាយជិត២០០នាក់ មកលោតជុំគ្នានៅព្រះបរមរាជវាំង
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ ឲ្យតែថ្ងៃសែនចូលឆ្នាំចិន ក្រុមម៉ុងសាយតែងតែមកលោតសម្ដែងនៅមុខព្រះព្រះបរមរាជវាំង តាំងព្រឹកព្រលឹមស្រាងៗ។
ឆ្នាំនេះមានក្រុមម៉ុងសាយ ៣ក្រុមធំ មកលោតសម្ដែងនៅបរិវេណខាងមុខ និងក្នុងព្រះបរមរាជវាំង ក្នុងនោះមានក្រុមម៉ុងសាយ ជុង យ៉ីថាំង មានសមាជិកជាង ៦០នាក់ ក្រុមម៉ុងសាយច្បារអំពៅ មានសមាជិក ៤០នាក់ និងក្រុមម៉ុងសាយសាលា ទ័ន ហ័រ មានសមាជិកជាង ៥០នាក់។
អ្នកដឹកនាំក្រុមម៉ុងសាយ ជុង យ៉ីថាំង លោក ញ៉េប សុផល បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ ក្រុមរបស់លោកតែងតែមកលោតសម្ដែងនៅទីនេះ មុនទៅសម្ដែងបន្តនៅស្ថានទូតចិន។ ការលោតម៉ុងសាយនេះ ធ្វើឡើងដើម្បីបណ្ដេញគ្រោះអប្បទ្រព្យចង្រៃឆ្នាំចាស់ចេញ និងនាំមកវិញនៅភាពសុខសប្បាយ ភាពចម្រុងចម្រើន។
ក្រុមម៉ុងសាយទាំង៣ក្រុមនេះ នឹងទៅលោតនៅក្នុងស្ថានទូតចិនបន្តទៀត បន្ទាប់ពីលោតសម្ដែងនៅក្នុងព្រះបរមព្រះរាជវាំងចប់៕