ល្ខោន​អូប៉េរ៉ា​បុរាណ ៦ប្រទេស​នឹង​សម្ដែង​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ​ឆាប់​​ៗ​នេះ

  • 2018-02-21 09:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនីយភាព​កម្រ ​និង​ពិសេស​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ នឹង​មាន​វត្តមាន​នៅ​សាល​សន្និសីទ​ចតុមុខ​​ រាជធានី​ភ្នំពេញ​ នៅ​ដើម​ខែ​មីនា​ខាងមុខ ដែល​មាន​ការ​ចូល​រួម​​​ពី​សិល្បករ សិល្បការិនី​ ៦​ប្រទេស​សម្ដែង​រួម​គ្នា​។

ទស្សនីយភាព​នេះ​ មាន​ឈ្មោះថា "ល្ខោន​អូប៉េរ៉ា​បុរាណ​"។ ល្ខោន​នេះ​ គឺជា​ការ​​​​ច្របាច់​បញ្ចូល​គ្នា​រវាង​​វង់​តន្ត្រី​បុរាណ​ខ្មែរ-អឺរ៉ុប និង​​មាន​អ្នក​ចម្រៀង​អូប៉េរ៉ា ក្រុម​រាំ សម្ដែង​រួម​គ្នា​។

រូបភាព៖ Mozart at Angkor
ការ​សម្ដែង​​នៅ​ថ្ងៃ​ទី១០ ខែ​មីនា ខាងមុខនេះ មាន​ការ​ចូលរួម​ពី​សិល្បករ សិល្បការនីអូប៉េរ៉ា​ មក​ពី​ ៥​ប្រទេស​ រួមមាន ​ចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង ថៃ ​វៀតណាម និង​កម្ពុជា ប្រមាណ​ ២៥នាក់​ ដោយ​ដឹកនាំ​ដោយ Mozart at Angkor។

ការ​សម្ដែង​ល្ខោន​អូប៉េរ៉ា​នៅ​សាល​សន្និសីទ​ចតុមុខ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ៧: ៣០ល្ងាច​ត​ទៅ​។ ល្ខោន​អូប៉េរ៉ា​ ក៏​គ្រោង​នឹង​រៀប​ចំ​ការ​សម្ដែង​ឆាក​ខ្នាត​ធំ​នៅ​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប នៅ​ក្នុង​ឆ្នាំ​ ២០១៩ខាងមុខ ផង​ដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;