De Gea ជួយ Man Utd ឲ្យមានទឹកមាត់លេប នៅជើងទី២ពេលជួប Sevilla
- 2018-02-21 23:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ជួយ Man Utd ឲ្យមានទឹកមាត់លេប នៅជើងទី២ពេលជួប Sevilla
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea បានបង្ហាញការចាប់បាល់បានយ៉ាងល្អ នៅក្នុងការប្រកួតក្រៅទឹកដីរបស់ក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះ Sevilla នៅជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលបញ្ចប់ទៅដោយលទ្ធផល ០-០ កាលពីយប់មិញ។
De Gea បានជួយសង្គ្រោះយ៉ាងល្អចំនួន ២លើក ពីការព្យាយាមរកគ្រាប់បាល់របស់ Steven N'Zonzi និង Luis Muriel នៅចុងវគ្គទីមួយ នៅកីឡដ្ឋាន Ramon Sanchez Pizjuan ដើម្បីផ្ដល់ក្ដីសង្ឃឹមនៅជើងទីពីរ ដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហមវិញ។
ក្នុងការប្រកួតនេះ Sevilla សម្រុក Man Utd យ៉ាងខ្លាំង ដោយគ្រប់គ្រងបាល់បាន ៥៤% ទល់នឹង ៤៦% និងស៊ុតបាន ២៥ជើង ចំគោលដៅ៨ជើង ទល់នឹង ៦ជើង ចំគោលដៅ១ជើង។ Man Utd បានប្រើប្រាស់កីឡាករល្អៗរបស់ខ្លួន ដូចជា Alexis Sanchez, Romelu Lukaku និង Juan Mata ក្នុងតំបន់ប្រយុទ្ធ។
ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ចំណែកមួយគូទៀតដែលប្រកួតនៅម៉ោងដំណាលគ្នា គឺក្រុម Shakhtar Donetsk បានយកឈ្នះក្រុម AS Roma ដោយលទ្ធផល ២-១៕