Man City បំបាក់ Arsenal ៣-០ ជួយឲ្យ Pep ឈ្នះពានលើកដំបូងនៅអង់គ្លេស
- 2018-02-25 23:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City បំបាក់ Arsenal ៣-០ ជួយឲ្យ Pep ឈ្នះពានលើកដំបូងនៅអង់គ្លេស
ចន្លោះមិនឃើញ
លោក Pep Guardiola បានឈ្នះពានលើកដំបូង ក្នុងនាមអ្នកចាត់ការក្រុម Manchester City ក្រោយដឹកនាំក្រុមនេះ ឈ្នះពាន Carabao Cup កាលពីយប់មិញ បន្ទាប់ពីបំបាក់ក្រុម Arsenal ៣-០។
ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានស៊ុតបំបែកពងមាន់នៅនាទី ១៨ មុនពេលខ្សែការពារបែលហ្សិក Vincent Kompany បន្ថែមគ្រាប់ទី២ នៅនាទី ៥៨។ ខ្សែបម្រើអេស្ប៉ាញ David Silva ជាអ្នកស៊ុតគ្រាប់បាល់ចុងក្រោយ នៅនាទី ៦៥។
គួរបញ្ជាក់ថា Guardiola បានចូលដឹកនាំ Manchester City កាលពីដើមរដូវកាល ២០១៦ ប៉ុន្តែលោកមិនអាចជួយក្រុមឲ្យឈ្នះពានអ្វីនោះទេ ក្នុងរដូវកាលដំបូង។ សម្រាប់រដូវកាលនេះ ក្រៅពីពាន Carabao Cup ដែលឈ្នះនាពេលនេះ អ្នកចាត់ការវ័យ ៤៧ឆ្នាំ រំពឹងថានឹងអាចជួយឲ្យ Man City ឈ្នះពានផ្សេងទៀត ជាពិសេសគឺ English Premier League ដែលកំពុងនាំមុខគេដាច់ ក្នុងតារាងពិន្ទុ៕
វីដេអូហាយឡាយ៖