រថយន្តអគ្គិសនីទំនើបថ្មីរបស់ BMW អាចបញ្ជាតាមស្មាតហ្វូនហៅមកដឹកដល់កន្លែង
- 2018-02-27 06:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអគ្គិសនីទំនើបថ្មីរបស់ BMW អាចបញ្ជាតាមស្មាតហ្វូនហៅមកដឹកដល់កន្លែង
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា MWC កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាល្លឺម៉ង់ BMW បានដាក់បង្ហាញនូវផលិតផលរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ដែលអាចដំណើរការដោយស្វ័យប្រវត្តិបាន។ វាត្រូវគេឲ្យឈ្មោះថា BMW i3។
ម្ចាស់រថយន្ត i3 អាចធ្វើការបញ្ជាហៅរថយន្ត មកដឹកដល់កន្លែង ដោយគ្រាន់តែប្រើកម្មវិធីពិសេសរបស់ BMW នៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ ពេលរថយន្តមកដល់ អ្នកគ្រាន់តែឡើងជិះ នោះវានឹងដឹកអ្នកទៅកាន់ទីតាំងដែលបានកំណត់ ហើយវានឹងត្រឡប់ទៅកាន់ចំណតដើមវិញដោយខ្លួនឯង ពេលអ្នកចុះចេញពីឡាន។
ក្រៅពីមុខងារទំនើបនេះ ម្ចាស់រថយន្តក៏អាចប្រើស្មាតហ្វូនសម្រាប់បញ្ជាបើកភ្លើងបំភ្លឺផ្លូវ ចាក់ឬដោះសោទ្វារ និងវាយស៊ីផ្លេ ជាដើម។
កម្មវិធីនេះនឹងដាក់ឲ្យទាញយកនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ តែប្រើបានតែជាមួយស្មាតហ្វូនម៉ាក Samsung ប៉ុណ្ណោះ៕