AFC មិនអនុញ្ញាតឲ្យប្រើពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតលីគនៅថ្ងៃអាទិត្យខាងមុខនេះទេ
- 2018-03-01 13:08:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC មិនអនុញ្ញាតឲ្យប្រើពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតលីគនៅថ្ងៃអាទិត្យខាងមុខនេះទេ
ចន្លោះមិនឃើញ
២គូ ដែលនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិក្នុងលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យទី៤ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ មិនត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC អនុញ្ញាតឲ្យប្រកួតនៅទីលាននេះឡើយ។
តាមកាលវិភាគដំបូង ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ដំបូងនឹងមានការប្រកួតនៅអូឡាំពិកនាថ្ងៃអាទិត្យ ដោយមាន២គូត្រូវលេងនៅទីនោះ គឺណាហ្គាវើលប៉ះព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គ័រ ប៉ះក្រសួងការពារជាតិ។ ប៉ុន្តែសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា កាលវិភាគនេះ ត្រូវផ្លាស់ប្តូរវិញ ព្រោះថាខាង AFC ដែលត្រូវរៀបចំការប្រកួតនៅថ្ងៃទី៦ខែមីនាឆ្នាំ២០១៨រវាងបឹងកេត និង Home United នោះ មិនអនុញ្ញាតឲ្យប្រើពហុកីឡដ្ឋានជាតិមុនការប្រកួតមកដល់២ថ្ងៃឡើយ។
នេះមានន័យថាការប្រកួតលីគកំពូលកម្ពុជា២ប្រកួត ត្រូវផ្លាស់ប្ដូរទីលានវិញ ដោយក្រុមណាហ្គាវើលប៉ះព្រះខ័នរាជស្វាយរៀង ត្រូវទៅលេងនៅកីឡដ្ឋានរបស់អាស៊ីអឺរ៉ុប វេលាម៉ោង៣រសៀលនិងក្រុមអង្គរថាយហ្គ័រប៉ះក្រសួងការពារជាតិត្រូវលេងនៅទឹកដីខេត្តសៀមរាប វេលាម៉ោង៣:៣០នាទីរសៀល៕