លោក ខឹម វាសនា ​បកស្រាយ​មូលហេតុ​ដែល​លោក​ចេញ​ពី​គណបក្ស សម រង្ស៊ី

  • 2018-03-08 04:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ថ្លែង​បញ្ជាក់​ថា លោក​ចេញ​ពី​គណបក្ស សម រង្ស៊ី មក​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ដោយសារ​តែ​គណបក្ស សម រង្ស៊ី មិន​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន។ លោក​បាន​ឲ្យដឹង​ទៀត​ថា ការ​ចេញ​មក​បង្កើត​បក្ស​នេះ គឺ​​មក​រក​ការ​គាំទ្រ​គំនិត មិនមែន​ចេញ​មក​រក​សន្លឹក​ឆ្នោត​ទេ។ ហើយ​លោក​យកកម្លាំង​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ​។

ការ​ថ្លែង​របស់​លោក ខឹម វាសនា ​ត្រូវ​បាន​ធ្វើឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​មីនា​នេះ នា​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី ៨​មីនា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ៣០០​នាក់។

លោក ខឹម វាសនា ថ្លែងនៅភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ នៅ​ថ្ងៃទី​៨មីនា
សូម​ជម្រាប​ថា លោក​ ខឹម វាសនា ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ជា​លើក​ដំបូង ​ជា​មួយ​គណបក្ស​ សម រង្ស៊ី និង​បាន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​តាំង​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​មិន​ជាប់ឆ្នោត​ទេ ។ ក្រោយមក​លោក​បាន​ជាប់ឆ្នោត តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០០៣ ​នៅ​មណ្ឌល​ព្រៃវែង តែ​ដោយ​សារ​មាន​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង លោក ​ខឹម វាសនា បាន​ចាក​ចេញ​ពី​គណបក្ស​ សម រង្ស៊ី ។ បន្ទាប់​មក ក្នុង​ឆ្នាំ​២០០៦ (ក្រសួង​មហា​ផ្ទៃ​ចុះ​បញ្ជី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ២០០៦) លោក​ក៏​ចេញ​មក​បង្កើត​គណបក្ស​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មក​ដល់​បច្ចុប្បន្ន​នេះ​៕
លោក​ ខឹម វាសនា ត្រូវបានអ្នកសារព័ត៌មានសម្ភាស

អត្ថបទ៖ សោភា

អត្ថបទថ្មី
;