ស្លាប់យ៉ាងហោច៥០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅនេប៉ាល់
- 2018-03-13 02:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់យ៉ាងហោច៥០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅនេប៉ាល់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស៥០នាក់ ត្រូវបានស្លាប់ និង ១៦ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្រោយពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Bangladeshi-U.S បានធ្លាក់នៅប្រទេស អាកាសយានដ្ឋានអន្តរជាតិ Kathmandu Tribhuvan ប្រទេស នេប៉ាល់ កាលពីថ្ងៃចន្ទ ទី១២ មីនាម្សិលមិញ។ នេះបើតាមលោក Gokul Bhandari អ្នកនាំពាក្យរបស់យោធានេប៉ាល់។
យន្តហោះប្រភេទBombardier Dash 8 នេះ បានហោះហើរចេញពីទីក្រុង Dhaka ប្រទេស ប៉ង់ក្លាដេស ទៅកាន់ ទីក្រុង Kathmandu ប្រទេស នេប៉ាល់ ដែលបានដឹកមនុស្សចំនួន ៧១ នាក់។
កាសែត Kathmandu Post បានស្រង់សម្ភីអ្នកនាំពាក្យឲ្យអាកាសយានដ្ឋានថា យន្តហោះនេះ រអិលធ្លាក់ពីផ្លូវយន្តហោះ ក្រោយពីយន្តហោះនេះព្យាយាមចុះចត ហើយក៏ឆេះតែម្ដង។ ក្រុមយោធា ក៏បានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗនោះផងដែរ។
អ្នកនាំពាក្យដដែលនេះ បានបញ្ជាក់ថា អ្នកដំណើរពាក់កណ្ដាលបានមកពីប្រទេសប៉ង់ក្លាដេស និងពាក់កណ្តាលទៀតមកពីនេប៉ាល់ និងមានម្នាក់មកពី ប្រទេសចិន និងម៉ាល់ឌីវ។
គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរ US-Bangla Airlines នេះត្រូវបានដាក់ដំណើរការ តាំងពីឆ្នាំ ២០១៤ នាប្រទេសបង់ក្លាដេស។ ជើងហោះហើរនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន US-Bangla Group ដែលមានការិយាល័យនៅជាច្រើនកន្លែងនៅប្រទេស បង់ក្លាដេស, អាមេរិក, ឥណ្ឌា និងប្រទេសអាស៊ីមួយចំនួនទៀត៕
សូមទស្សនាវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេកប៉ុក៖